Daily News Updates From Radio Free Asia, Khmer Service

via បទយកការណ៍ by sophearaka on 3/10/10
មន្រ្តី​គណៈ​គ្រប់គ្រង​ទី​លាន​ចាក់​សំរាម​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី​១០ មីនា បាន​លុប​រូបថត និង​សំឡេង​សម្ភាសន៍​អ្នក​រើស​សំរាម​ពី​ម៉ាស៊ីន​ថត​រូប​និង​ម៉ាស៊ីន​ថត​សំឡេង​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដោយ​បង្ខំ បើ​ទោះបី​ជា​មាន​ការ​មិន​យល់​ព្រម​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេ​រី​ក៏​ដោយ។

Daily News Updates From Radio Free Asia, Khmer Service

via បទយកការណ៍ by sophearaka on 3/10/10
អង្គការ​ចេត្រូ (JETRO) របស់​ជប៉ុន​បើក​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ខែ​មេសា​នេះ ដើម្បី​ជំរុញ​និង​ជួយ​សម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ជប៉ុន ឲ្យ​បាន​លូត​លាស់​ប្រសើរ​ជាង​មុន។

via បទយកការណ៍ by chanthunak on 3/10/10
សភា​ជាតិ​​នៅ​ថ្ងៃ​ទី​១០ មីនា បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​ការ​គ្រោង​ទុក ដោយ​បាន​ច្រាន​ចោល​ការ​សុំ​ពន្យារ​ពេល​របស់​គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិ​មនុស្ស​និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​សិក្សា​និង​ផ្តល់​អនុសាសន៍​បន្ថែម​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។

via ព័ត៌មានខ្លី by chanthunak on 3/10/10
មេ​ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា អ្នកស្រី ប្រាក់ សារ៉េត ប្រធាន​ភូមិ​ឆ្លូងពីរ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ឃុំ​កោះ​អញ្ជើញ​ឲ្យ​មក​ធ្វើ​កិច្ចសន្យា​ប្រគល់​ប្រាក់​ដែល​ខ្លួន​បាន​ទារ​ពី​អ្នក​ស្រុក​ឲ្យ​ប្រគល់​ជូន​ប្រជាពលរដ្ឋ​វិញ។

via បទយកការណ៍ by chanthunak on 3/9/10
ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ​ដែល​កំពុង​រស់​នៅ​តំបន់​ចម្ការ​ម៉ៃសាក់ ក្នុង​ភូមិ​ទួលក្រួស សង្កាត់​ចម្រើនផល ក្រុង​ពោធិ៍សាត់ បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​ការ​បណ្តេញ​ពួកគាត់​ចេញ​ពី​តំបន់​នោះ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

via បទយកការណ៍ by sophearaka on 3/9/10
នៅ​ថ្ងៃ​៩ មីនា​នេះ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​ចាត់ទុក​ថា សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ថ្មីៗ​នេះ គឺ​ជា​ការ​គំរាម​កំហែង​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​របស់​សមាគម។

via បទយកការណ៍ by sophearaka on 3/9/10
ប្រជាពលរដ្ឋ​ប្រហែល​២០០​គ្រួសារ​កំពុង​ជ្រក​នៅ​តាម​សំយ៉ាប​អគារ​រោង​ជាង​ស្ថានីយ​រថភ្លើង មួយ​ចំនួន​ទៀត​បោះ​តង់​នៅ​តាម​ផ្លូវ​ដែក និង​ខ្លះ​ទៀត​កំពុង​ស្នាក់​នៅ​ក្នុង​វត្ត និង​ផ្ទះ​បង​ប្អូន អ្នក​ជិត​ខាង​ក្បែរៗ​នោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ក្បែរ​វត្ត​នាគវ័ន្ត ក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នោះ។