សេវាកម្ម Google
ទាំងអស់ដំណើរការសម្រាប់អ្នក
ចូលគណនី Google របស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីសេវាកម្ម Google ទាំងអស់ដែលអ្នកប្រើ។ គណនីរបស់អ្នកជួយឱ្យអ្នកធ្វើអ្វីៗបានកាន់តែច្រើន ដោយផ្ដល់បទពិសោធន៍ប្រើប្រាស់ Google ដែលស្របនឹងអ្នក និងផ្ដល់ភាពងាយស្រួលក្នុងការចូលប្រើព័ត៌មានសំខាន់បំផុតរបស់អ្នកនៅគ្រប់ទីកន្លែង។
ជួយអ្នក
នៅពេលអ្នកចូលគណនី សេវាកម្ម Google ទាំងអស់ដែលអ្នកប្រើ ដំណើរការជាមួយគ្នាយ៉ាងរលូន ដើម្បីផ្ដល់ជំនួយសម្រាប់កិច្ចការប្រចាំថ្ងៃដូចជា ការធ្វើសមកាលកម្ម Gmail របស់អ្នកជាមួយ Google ប្រតិទិន និង Google ផែនទីរបស់អ្នក ដើម្បីប្រាកដថាអ្នកដឹងអំពីកាលវិភាគរបស់អ្នកជានិច្ច។
បង្កើតឡើងសម្រាប់អ្នក
មិនថាអ្នកកំពុងប្រើឧបករណ៍ ឬសេវាកម្ម Google ណាមួយទេ គណនីរបស់អ្នកផ្ដល់បទពិសោធន៍ប្រើប្រាស់ប្រកបដោយស្ថិរភាពដែលអ្នកអាចប្ដូរតាមបំណង និងគ្រប់គ្រងបានគ្រប់ពេល។
ការពារអ្នក
គណនី Google របស់អ្នកទទួលបានការការពារពីមុខងារសុវត្ថិភាពឈានមុខគេក្នុងឧស្សាហកម្ម ដែលជួយរកមើល និងទប់ស្កាត់ការគំរាមកំហែងដោយស្វ័យប្រវត្តិ មុនពេលដែលការគំរាមកំហែងទាំងនោះប៉ះពាល់ដល់អ្នក។
ត្រៀមរួចរាល់ដើម្បីជួយ
គណនី Google របស់អ្នកជួយឱ្យអ្នកចំណេញពេលដោយការបំពេញពាក្យសម្ងាត់ អាសយដ្ឋាន និងព័ត៌មានលម្អិតអំពីការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិ ដោយប្រើព័ត៌មានដែលអ្នកបានរក្សាទុកក្នុងគណនីរបស់អ្នក។
នៅពេលអ្នកចូលគណនី Google របស់អ្នក សេវាកម្ម Google ទាំងអស់ដែលអ្នកប្រើ ដំណើរការរួមគ្នា ដើម្បីជួយឱ្យអ្នកសម្រេចកិច្ចការបានកាន់តែច្រើន។ ឧទាហរណ៍ ការបញ្ជាក់អំពីជើងហោះហើរនៅក្នុងប្រអប់សារ Gmail របស់អ្នកនឹងធ្វើសមកាលកម្មដោយស្វ័យប្រវត្តិជាមួយ Google ប្រតិទិន និង Google ផែនទីរបស់អ្នក ដើម្បីជួយឱ្យអ្នកអាចទៅកាន់អាកាសយានដ្ឋានបានទាន់ពេលវេលា។
ការចូលគណនីម្ដងអនុញ្ញាតឱ្យទទួលបានបទពិសោធប្រើប្រាស់សេវាកម្ម Google បានយ៉ាងរលូន ចាប់ពីការបន្តចាក់វីដេអូ YouTube នៅលើឧបករណ៍នានា រហូតដល់ការចូលប្រើទំនាក់ទំនង និងកម្មវិធី Play Store ដែលអ្នកពេញចិត្តបានយ៉ាងងាយស្រួល។ គណនី Google របស់អ្នកក៏ផ្ដល់ភាពងាយស្រួលឱ្យអ្នក ចូលកម្មវិធីភាគីទីប ី យ៉ាងរហ័ស និងសុវត្ថិភាព ដើម្បីបន្តធ្វើឱ្យសមស្របតាមចំណូលចិត្តរបស់អ្នក សូម្បីនៅក្រៅ Google។
សម្រាប់តែអ្នកប៉ុណ្ណោះ
អ្នកគ្រាន់តែចុចម្ដងប៉ុណ្ណោះ ដើម្បីចូលប្រើទិន្នន័យ និងការកំណត់របស់អ្នក។ គ្រាន់តែចុចម្ដងនៅលើរូបភាពកម្រងព័ត៌មានរបស់អ្នក រួចចូលតាមតំណទៅកាន់ផ្នែក “គ្រប់គ្រងគណនី Google របស់អ្នក” ជាការស្រេច។ ពីរូបភាពកម្រងព័ត៌មានរបស់អ្នក អ្នកក៏អាចចូលគណនី ចេញពីគណនី ឬបើកមុខងារឯកជនបានយ៉ាងងាយស្រួលផងដែរ។
យើងដឹងថាជម្រើសនៃការកំណត់ឯកជនភាពតែមួយប្រភេទ មិនត្រូវនឹងអ្នកប្រើប្រាស់គ្រប់គ្នានោះទេ។ ហេតុដូច្នេះហើយបានជាគ្រប់គណនី Google ភ្ជាប់មកជាមួយឧបករណ៍ និងការគ្រប់គ្រងដែលងាយស្រួលប្រើដូចជា ការពិនិត្យឯកជនភាព ដើម្បីឱ្យអ្នកអាចជ្រើសរើសការកំណត់ឯកជនភាពដែលស័ក្តិសមសម្រាប់អ្នក។ អ្នកក៏អាចគ្រប់គ្រងការរក្សាទុកទិន្នន័យនៅក្នុងគណនីរបស់អ្នកដោយប្រើការគ្រប់គ្រងដែលងាយស្រួលក្នុងការបើក/បិទ និងលុបទិន្នន័យរបស់អ្នកតាមកាលបរិច្ឆេទ ផលិតផល និងប្រធានបទបានផងដែរ។
គណនី Google របស់អ្នកផ្ដល់ឱ្យអ្នកនូវកន្លែងតែមួយដែលមានសុវត្ថិភាព ដើម្បីរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា បណ្ណឥណទាន ពាក្យសម្ងាត់ និងទំនាក់ទំនងជាដើម ដូច្នេះអ្នកអាចប្រើព័ត៌មាននោះបានជានិច្ចនៅលើអ៊ីនធឺណិត នៅពេលដែលអ្នកត្រូវការ។
ការរក្សាព័ត៌មានរបស់អ្នកជាលក្ខណៈឯកជន និងមានសុវត្ថិភាព
គណនី Google របស់អ្នកការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយស្វ័យប្រវត្តិ និងរក្សាព័ត៌មាននោះជាលក្ខណៈឯកជន និងមានសុវត្ថិភាព។ គ្រប់គណនីភ្ជាប់មកជាមួយមុខងារដ៏អស្ចារ្យដូចជា តម្រងសារឥតបានការដែលទប់ស្កាត់អ៊ីមែលដែលបង្កគ្រោះថ្នាក់បាន 99.9% មុនពេលដែលអ៊ីមែលទាំងនោះប៉ះពាល់ដល់អ្នក និងការជូនដំណឹងអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែលជូនដំណឹងដល់អ្នកអំពីសកម្មភាពគួរឱ្យសង្ស័យ និងគេហទំព័រគ្រោះថ្នាក់។
ឧបករណ៍សាមញ្ញនេះផ្ដល់ការណែនាំដែលស្របនឹងអ្នក ដើម្បីជួយរក្សាសុវត្ថិភាពគណនីរបស់អ្នក។
គណនី Google របស់អ្នកមានកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលភ្ជាប់មកជាមួយស្រាប់ដែលរក្សាទុកពាក្យសម្ងាត់របស់អ្នកយ៉ាងមានសុវត្ថិភាពនៅក្នុងកន្លែងតែមួយ ដែលមានតែអ្នកប៉ុណ្ណោះទើបអាចចូលប្រើបាន។