Jump to Content

បង្ហាញអាជីវកម្មរបស់អ្នកទាំងខាងក្នុង និងខាងក្រៅ

រូបថត និងរូបទិដ្ឋភាពជុំវិញជួយអ្នកផ្សេងក្នុងការសម្រេចចិត្តថាទៅកាន់អាជីវកម្មឬអត់។ បង្កើនវត្តមាននៅលើអ៊ីនធឺណិតរបស់អ្នក និងបង្ហាញអាជីវកម្មរបស់អ្នកក្នុងលក្ខណៈដែលមើលទៅល្អបំផុតទាំងខាងក្នុង និងខាងក្រៅអគារ។ ប្រាប់អតិថិជនរបស់អ្នកអំពីអ្វីដែលត្រូវរំពឹងទុក ពេលរុករករូបភាពទិដ្ឋភាពផ្លូវ មុនពេលពួកគេមក។

Show_your_business_.webp
  • ជាង 100

    ប្រទេស និងដែនដីនៅលើទិដ្ឋភាពផ្លូវ

  • ជាង 1 ពាន់លាននាក់

    អ្នកប្រើប្រាស់ប្រចាំខែនៅលើ Google ផែនទី

  • ជាង 200 លាន

    អាជីវកម្ម និងទីកន្លែងដែលមានរាយឈ្មោះលើ Google ផែនទី

business-hero-line-image
ទិដ្ឋភាព 360 នៃមុខហាងតាមរយៈ Google ទិដ្ឋភាពផ្លូវ

ប្រាប់អ្នកផ្សេងអំពីអ្វីដែលត្រូវរំពឹងទុកតាមរយៈទិដ្ឋភាព 360 នៃមុខហាងរបស់អ្នក

បង្កើតរូបភាពក្រៅអគាររបស់អ្នកផ្ទាល់ ដើម្បីណែនាំភ្ញៀវមកទីតាំងរបស់អ្នក និងបង្ហាញព័ត៌មានសំខាន់ដល់ពួកគេ ដូចជាកន្លែងដែលពួកគេអាចចតបាន ឬថាតើច្រកចូលរបស់អ្នកអាចឱ្យរទេះរុញចូលបានឬអត់។
រូបទិដ្ឋភាពក្នុងអគារ 360 របស់ Wonders Boutique នៅហ្សាន់ហ្ស៊ីបាតាមរយៈ Google ទិដ្ឋភាពផ្លូវ

ធ្វើឱ្យអាជីវកម្មរបស់អ្នកលេចធ្លោតាមរយៈរូបទិដ្ឋភាពជុំវិញ

ស្វាគមន៍អតិថិជនឱ្យចូលមកខាងក្នុង ដើម្បីជួយឱ្យពួកគេស្គាល់អាជីវកម្មរបស់អ្នក និងអ្វីដែលអាជីវកម្មមានផ្ដល់ជូន មុនពេលពួកគេមកដល់។ ថតរូបកន្លែង ធ្នើរផលិតផល និងម៉ឺនុយរបស់អ្នក ព្រមទាំងបោះផ្សាយរូបទាំងនោះទៅទិដ្ឋភាពផ្លូវដោយខ្លួនអ្នក ឬដោយមានជំនួយពីអ្នកអាជីព។
មុខហាងអាជីវកម្មដែលបានពី Getty Images - Tinpixels តាមរយៈ Google ទិដ្ឋភាពផ្លូវ

ទាក់ទាញភ្ញៀវរបស់អ្នកឱ្យត្រឡប់មកវិញដោយប្រើរូបភាពថ្មី

អ្នកទើបបានបញ្ចប់ការកែលម្អជាថ្មី ឬចាប់ផ្ដើមផ្ដល់ជូនផលិតផលថ្មីៗមែនទេ? សូមធ្វើបច្ចុប្បន្នភាពរូបថតរបស់អ្នកនៅលើទិដ្ឋភាពផ្លូវ។ គ្រប់គ្រងមុខមាត់អាជីវកម្មរបស់អ្នកលើអ៊ីនធឺណិតដោយបន្តផ្ដល់ព័ត៌មានថ្មីៗដល់អតិថិជនរបស់អ្នកជាប្រចាំទាក់ទងនឹងការផ្លាស់ប្ដូរ និងការផ្ដល់ជូនដ៏គួរឱ្យចាប់អារម្មណ៍។
business-card-line-image

របៀបចាប់ផ្តើម

  • ប្រើកាមេរ៉ា ឬជួលអ្នកអាជីព

  • បង្កើតរូបភាពរបស់អ្នក

  • បោះផ្សាយរូបភាពរបស់អ្នក